|
គួរឲ្យអនិច្ចានិងហួសចិត្ត |
វាគឺរឿងពិតមិនមែនមុសា |
នៅកេរ្តិ៍ដំណែលសិល្បះដូនតា |
|
ពេលនេះប្រែជាធ្លាក់ក្នុងអវចី ។ |
||
|
សំបូរហូរហៀរក្រុមហ៊ុនផលិត |
តែមិនបានគិតនិងឲ្យតម្លៃ |
សិល្បះដូនតាធ្លាប់តែល្បាញល្បី |
|
មិនបង្កើតថ្មីចាំតែចម្លង ។ |
||
|
អ្នកខ្លះតាំងខ្លួនជាស៊ុបពែរស្តារ |
ច្រៀងស្រែកឡូឡាស្តាប់មិនទំនង |
ខ្លះទៀតកូពីយកបទរៀមច្បង |
|
ខ្លះអួតអ្នកផងច្រៀងបទបរទេស ។ |
||
|
បទចិន អង់គ្លេស កូរ៉េ ឫសៀម |
ខ្មែរអាចច្រៀងតាមបានយ៉ាងពិសេស |
មិនខ្វល់គេថាលូចបទបរទេស |
|
បើតែយ៉ាងនេះខ្មែរនិងវីកវរ ។ |
||
|
មិនគួរចង់មានបានដោយការលូច |
គេនិងប្រដូចយើងថាជាចោរ |
ដូចពួកអាសៀមចោតរឿងអង្គរ |
|
តើខ្មែរត្រេកអរទទួលយកទេ ? |
||
|
ដោយ ខ្មែរមួយជាតិ |

