|
ពីមុនយើងល្បីល្បាញបវរ |
ជំនាន់អង្គរគ្មានអ្នកប្រៀប |
|
|
ឥឡូវហេតុអ្វីធ្លាក់ខ្លួនទាប |
លង់ឃ្នៀបកម្លៅងើបមិនផុត ? |
|
|
ពីមុនខ្មែរយើងចេះស្រឡាញ់ |
សាមគ្គីមូលមិញល្អមរកត |
|
|
ឥឡូវបែកបាក់បក្សក្រុមម៉ដ្ធ |
ចង្អុលកាយកត់ចាប់ទោសគ្នា |
។ |
|
ពីមុនខ្មែរខ្លាំងការនគរ |
ខ្មាំងផាយជ្រុះខោមិនតវ៉ា |
|
|
ឥឡូវខ្សោយចុះខ្សោះនាមា |
ក្លាយទន់ទុរាស្មូមជំនួយ |
។ |
|
នេះព្រោះហេតុអ្វីសូមពិចារណ៍ |
ខ្លួនខ្សោយត្រង់ណាឆាប់ងើបជួយ |
|
|
ស្រង់ខ្លួនផុតជ្រាំនាំទុក្ខព្រួយ |
ឈប់ស្រែកយំខ្វើយហៅគេហុច |
។ |
|
ធ្លាប់ខុសងើបកែហៅបណ្ឌិត |
មិនល្ងិតធ្មេចល្ងង់ជាប់ជុងផុង |
|
|
មិនបណ្តោយខ្លៅជាន់ខ្លួនលិច |
ងើបខាត់រំលេចល្អលើសមិន |
៕ |
|
ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍ |

