ហៃអស់យុវជននិងនារី

ខ្មែរគ្រប់ទិសទីខំរក្សា

 

ដំណែលកេរ្តិ៍កោះពីដូនតា

វប្បធម៌ថ្លៃថ្លារក្សាទុក

ពុះពារតស៊ូខំរៀនសូត្រ

តាំងចិត្តស្លូតបូតជាទំនុក

 

ចៀសវាងអំពើអបាយមុខ

ទើបខ្មែរបានសុខគ្រប់ទិសទី

សរសរទ្រូងជាតិបានរឹងមាំ

ក្មួយជួយថែទាំនាំគ្នាគ្នី

 

ក្រេបយកចំណេះខំសំភី

ជ្រោយដីចាក់ជីរកើនទិន្នផល

ក្មួយអើយកុំគិតគំនិតខ្លី

ទាំងប្រុសទាំងស្រីកុំងឿងឆ្លល់

 

នគរថ្កើងយសខ្មែរលែងខ្វល់

តែក្មួយត្រូវស្គាល់ការតស៊ូ

ក្មួយមានចំណេះបរទេសខ្លាច

ក្មួយមានអំណាចចេះគិតគូរ

 

ធនធានអង្វែងប្រយោជន៍យូរ

ក្មួយត្រូវតស៊ូកុំភ្លេចខ្លួន

ខ្ញុំសូមជូនពរជារៀងរាប

សូមមានសុខភាពរឹងមាំមួន

 

សូមក្មួយក្រោកឡើងណាស្ងួន

រហ័សរហួនខំសិក្សា

ដោយ ណុប ច័ន្ទតារា