|
ឱ!កូនអើយអ្នកគេងទៅ |
យប់ហើយមាសពៅគេងឲ្យលក់ |
|
|
ភ្ញាក់ពីព្រលឹមកុំទ្រមក់ |
លុបមុខសិតសក់ទៅរៀនសូត្រ |
។ |
|
ឱ!កូនអើយស្ងួនមាសពុក |
ប៉ាចង់ជួបមុខកូនរហូត |
|
|
ប៉ាចង់ឃើញកូនចិត្តស្លូតបូត |
កូនអើយខំស្រូតទាន់ខ្លួនក្មេង |
។ |
|
ប៉ាខំស្រែកច្រៀងបំពេរអ្នក |
ព្រោះប៉ាជឿជាក់មិនវង្វេង |
|
|
ខ្លានកូនលុងឈ្លក់ដើរផ្លូវផ្សេង |
ប៉ាសែនចំបែងរែងខ្វាយខ្វល់ |
។ |
|
ប៉ាឃ្លាតតែកាយមិនឆ្ងាយចិត្ត |
ប៉ានៅនឹកគិតសែនកង្វល់ |
|
|
កូនអើយខំទៅពៅកុំឆ្ងល់ |
រូបប៉ានៅសល់តែបណ្តាំ |
។ |
|
កូនអើយគេងទៅសុបិនល្អ |
តាំងចិត្តស្មោះសជាប្រចាំ |
|
|
ស្អែកនេះថ្ងៃថ្មីយើងផុតកម្ម |
កូនត្រូវតែទ្រាំខំសិក្សា |
។ |
|
កូនអើយខំថែកេរ្តិ៍ម៉ែឳ |
ខែរះឆ្លងផ្លូវសម្លាញ់ប៉ា |
|
|
កូនកើតមុនឳពរលោកតា |
ទៅណាមកណាកុំភ្លេចខ្លួន |
។ |
|
សូមកូនដើរដោយតាមគន្លង |
ចូរខំគិតគ្រងណាមាសស្ងួន |
|
|
ពុកសែនលំបាកទុក្ខផ្ទួនៗ |
ព្រោះខ្លាចមាសស្ងួនភ្លេចកំណើត |
។ |
|
តែងដោយ ណុប ច័ន្ទតារា |

