ទឹកភ្នែកម្តាយស្រស់ព្រោះកូនស្រី

កូនតាមសម័យភ្លេចពិចារណ៍

 

ធ្វើឲ្យទ្រូងម្តាយសែនអួលផ្សារ

ណែនក្នុងឱរាគ្មានអ្វីផ្ទឹម

រាងរាល់ថ្ងៃយប់មិនសប្បាយ

ឱស្រស់ឆោមឆាយម្តាយសង្ឃឹម

 

ថាកូនម្តាយមានក្តីរំពឹង

តែពៅព្រលឹងម្តាយខកចិត្ត

ឱះឱកូនស្រីមាសម្តាយអើយ

ម្តេចឡើយព្រងើយមិនអាណិត

 

អាសូរូបម្តាយណាវរមិត្ត

ព្រោះម្តាយងងិតកាន់តែចាស់

ដោយ លី ប៊ុនលីន