អ្វីៗក្នុងលោកកើតព្រោះហេតុ

ឃើញច្បាស់ក្រលែតគុណម៉ែឳ

 

កូនរស់ធំឡើងត្រូវរកផ្លូវ

សងគុណម៉ែឳទើបត្រូវច្បាប់

បើមិនបានសងអ្វីធំដុំ

កុំតែស្រីមុំប្រែក្រឡាប់

 

រត់ចេញពីផ្ទះមិនបានប្រាប់

ប្រញាប់តាមប្រុសព្រោះស្នេហា

ចំណែកកូនប្រុសក៏ដូចគ្នា

កុំធ្វើឫកពាមនុស្សបាតផ្សារ

 

ប្រគល់ខ្លួនប្រាណឲ្យស្រីសា្ររ

រោគផ្តាច់សង្ខារចោលម៉ែឳ

ម៉ែឳចិញ្ចឹមដប់ម្ភៃឆ្នាំ

កូនបានធ្វើកម្មកេរ្តិ៍អាស្រូវ

 

ចុះចេញពីផ្ទះបាត់ភ្លាមទៅ

តើឲ្យម៉ែឳនៅសល់អ្វី

?

ប៉ុត សាវង្ស