|
គួរឲ្យអនិច្ចានិងហួសចិត្ត |
វាគឺរឿងពិតមិនមែនមុសា |
នៅកេរ្តិ៍ដំណែលសិល្បះដូនតា |
|
ពេលនេះប្រែជាធ្លាក់ក្នុងអវចី ។ |
||
|
សំបូរហូរហៀរក្រុមហ៊ុនផលិត |
តែមិនបានគិតនិងឲ្យតម្លៃ |
សិល្បះដូនតាធ្លាប់តែល្បាញល្បី |
|
មិនបង្កើតថ្មីចាំតែចម្លង ។ |
||
|
អ្នកខ្លះតាំងខ្លួនជាស៊ុបពែរស្តារ |
ច្រៀងស្រែកឡូឡាស្តាប់មិនទំនង |
ខ្លះទៀតកូពីយកបទរៀមច្បង |
|
ខ្លះអួតអ្នកផងច្រៀងបទបរទេស ។ |
||
|
បទចិន អង់គ្លេស កូរ៉េ ឫសៀម |
ខ្មែរអាចច្រៀងតាមបានយ៉ាងពិសេស |
មិនខ្វល់គេថាលូចបទបរទេស |
|
បើតែយ៉ាងនេះខ្មែរនិងវីកវរ ។ |
||
|
មិនគួរចង់មានបានដោយការលូច |
គេនិងប្រដូចយើងថាជាចោរ |
ដូចពួកអាសៀមចោតរឿងអង្គរ |
|
តើខ្មែរត្រេកអរទទួលយកទេ ? |
||
|
ដោយ ខ្មែរមួយជាតិ |


tor tul yuk att ban te .
Comment by chharda — May 9, 2008 @ 11:10 am
ជំរាបបង! ប្លុកនេះសំបូរកំណាព្យមែនទែន ហើយល្អទៀត។ តែរឹតតែល្អនោះគឺ ទំព័រនេះ មានល្បឿនលឿន ខ្ញុំទើបតែបានឃើញ ហើយចូលជាលើកទីមួយផង។
ល្អណាស់បង!
Comment by កូនខ្មែរ — May 22, 2008 @ 11:08 am
អរគុណណាដែលបានចូលមក
Comment by khmerangkorwat — June 17, 2008 @ 3:10 pm
ពិតជាពិសេសមែន ខ្ញុំក៏មានការសោកស្តាយដែរចំពោះទង្វើបុគ្គលមួយចំនួនដែលចូលចិត្តតែចម្លងពីគេ។
Comment by Chamroeun — April 7, 2009 @ 5:44 am
ok
Comment by ret — July 7, 2009 @ 2:28 pm