|
ថ្ងៃរះក្តៅហែង |
ងងិតម្នាក់ឯង |
កណ្តាលវាលធំ |
|
សំបកក្រៅសើច |
ឈាមក្នុងស្រែកយំ |
កណ្តាលវាលធំ |
|
យំក្នុងសើចក្រៅ ។ |
||
|
មួយនឹកដល់ប្តី |
ដែលចោរអប្រីយ៍ |
ខាងជើងចាប់ទៅ |
|
មួយនឹកដល់កូន |
មាសស្ងួនឆោមឆ្អៅ |
ខាងត្បូងលួចទៅ |
|
យូរខែឆ្នាំហើយ ។ |
||
|
ឱ!សែនសង្វេគ |
ប្តីកូនកែវភ្នែក |
សម្លាញ់ខ្ញុំអើយ |
|
តើព្រាត់ជួបវិញ |
ឫមិនជួបឡើយ |
ខ្មែរទុក្ខឥតស្បើយ |
|
ទុក្ខអើយទុក្ខងំ ។ |
||
|
ថ្ងៃរះក្រៅហែង |
ងងិតម្នាក់ឯង |
កណ្តាលវាលធំ |
|
សំបកក្រៅសើច |
បេះដូងទួញយំ |
ខ្មែរបៀមគំនុំ |
|
យំក្នុងសើចក្រៅ ៕ |
||
|
ដកស្រង់ចេញពីអង្គការជានរណា? |

